អេស្ប៉ាញ៖ Lionel Messiនិង Eden Hazard ស្ថិតក្នុងចំណោមអ្នកដែលបានពាក់ម៉ាស់ការពារនិងស្រោមដៃពេលពួកគេត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃពុធ។

Antoine Griezmann, Thibaut Courtois និង Luis Suarez ក៏ត្រូវបានគេឃើញពាក់ស្រោមដៃនិងម៉ាស់ពេលមកដល់ផងដែរ។ ហើយBarca បានចែករំលែករូបភាពរបស់ Sergi Roberto ដែលកំពុងពិនិត្យសុភាពមុនចូលហ្វឹកហាត់ នៅលើគណនី Instagram របស់ពួកគេ។

ដោយឡែក កីឡាករ Frenkie de Jong, Arturo Vidal និង Ansu Fati ក៏បានត្រឡប់មកមូលដ្ឋានហ្វឹកហាត់នៅ Ciutat Esportiva វិញក្នុងឧបករណ៍ការពារ។ ខណៈដែល Real បានចែករំលែករូបភាពរបស់អ្នកចាត់ការ Zinedine Zidane និងប្រធានក្រុម Sergio Ramos នៅក្នុងស្រោមដៃនិងរបាំងមុខនៅខាងមុខកីឡាដ្ឋាន Bernabeu ។

យ៉ាងណាមិញ ក្រុមអ្នកមានបុណ្យ Barcelona និង ស្ដេចស Real Madrid ត្រូវបានគេមើលឃើញថាកំពុងមកទទួលការពិនិត្យសុខភាពបន្ទាប់ពីបានសម្រាកជិត ២ ខែដោយមិនមានការប្រកួតដោយសារតែការរីករាលដាលជម្ងឺកូវីដ១៩។ ប៉ុន្តែជាមួយនឹងLaliga កំពុងបង្កើនផែនការរបស់ខ្លួនដើម្បីបន្តរដូវកាលនៅខែក្រោយ ។

គួរបញ្ជាក់ផងដែរថាប្រធានក្លិបLaLigaលោកJavierTebasបានឆ្លើយតបដោយប្រាប់ក្លឹបទាំងអស់ថា វានឹងមានហានិភ័យបើក្លឹបទាំងអស់មិនបានត្រួតពិនិត្យសុខភាពលើកីឡាករមុនពេលចូលការហ្វឹកហាត់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ